រកឃើញទ្វីបថ្មីមួយទៀតលើភពផែនដី លាក់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
នៅលើភពផែនដីមានបង្កប់ទ្វីបមួយឈ្មោះថា “Zealandia“ ដែលបានលាក់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភ្ជាប់ទៅនឹងប្រទេសនូវែលហ្សេឡង់។ នេះបើផ្អែកតាមរបាយការណ៍ស្រាវជ្រាវមួយទើបចេញផ្សាយ។
ក្នុងការស្រាវជ្រាវដែលមានសមាជិក ១១ នាក់បានរកឃើញថាប្រទេសនូវែលហ្សេឡង់ និង ដែនដីញូកាលេដូនី (New Caledonia) តាមពិតជាផ្នែកមួយនៃទ្វីបមួយដែលមានផ្ទៃក្រឡា ៤,៩ លានម៉ែត្រការ៉េ។ ការសិក្សាដែលចេញផ្សាយដោយភូគព្ភសាស្ត្ររបស់អាមេរិកនេះបានរកឃើញដែរថាទ្វីបនេះត្រូវគ្របដណ្ដប់ដោយទឹក ៩៤%។ ដោយសារតែភូគព្ភវិទូរាប់ទ្វីបអឺរ៉ុប និង ទ្វីបអាស៊ីជាទ្វីបតែមួយដែលមានឈ្មោះថា "អឺរ៉ាស៊ី" ហេតុនេះវត្តមានទ្វីប Zealandia នាំឲ្យចំនួនទ្វីបផ្លូវការមានចំនួន ៧ ដដែល។
ចំពោះកម្រាស់សម្បកទ្វីប Zealandia ជាធម្មតាមានចន្លោះពី ១០ – ៣០ គីឡូម៉ែត្រ ដែលមានផ្ទៃប្រហែលប្រទេសឥណ្ឌា។ គេជឿថាទ្វីបនេះបានបែកចេញពីទ្វីបអង់តាកទិចប្រមាណ ១០០ លានឆ្នាំមុន បន្ទាប់មកក៏បានបែកចេញពីទ្វីបអូស្ត្រាលីនៅប្រមាណ ៨០ លានឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវក្រោយការសិក្សានេះបានហៅទ្វីប Zealandia ជាការយល់ដឹងមួយ ជាជាងហៅថាជារបកគំហើញថ្មី ព្រោះថាអ្នកជំនាញក្នុងវិស័យនេះបានចាត់ទុកប្រទេសនូវែលហ្សេឡង់ថាជាទ្វីបមួយដាច់ដោយឡែករួចទៅហើយ៕
រកឃើញទ្វីបថ្មីមួយទៀតលើភពផែនដី លាក់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
Reviewed by Admin
on
10:40 PM
Rating:

No comments: