ក្រោយផ្អាកជិត ១០ឆ្នាំ មាស សាលី ត្រឡប់មកវិញហើយ មានទាំងរបស់ប្លែកទៀត
ជិត១០ឆ្នាំហើយ ដែល មាស សាលី ផ្អាកចេញSolo អាល់ប៊ុម តែថ្មីៗនេះលោកអះអាងថានឹងមានត្រៀមចេញបទថ្មី សម្រាប់ចែកជូនបងប្អូនស្តាប់កម្សាន្តមួយ Solo អាល់ប៊ុមតែម្តង។
បើក្រឡេកទៅមើលជាង ១០ឆ្នាំមុន មាស សាលី ប្រាប់ថាលោកធ្លាប់បានចេញSolo អាល់ប៊ុម បាន២ដងដែរ។ ភាគច្រើនកាលនោះអ្នកគាំទ្រ ពេញចិត្តនិយមបទលោក ជាពិសេសបទ "អង្គរក្សបេះដូង" "ទីប្រឹក្សាស្នេហ៍" "រំចង់ប្រែពណ៌" ជាដើម។
ដោយសាររវល់ចេញទៅក្រៅប្រទេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ពេញមួយឆ្នាំ ២០១៦ លោកសឹងតែគ្មានបទចម្រៀងលើទីផ្សារ ម្យ៉ាងហាក់ស្ងប់ស្ងាត់ ទើបថ្មីៗខាងមុខនេះ លោកត្រៀមនឹងបញ្ចេញបទចម្រៀង សម្រាប់បំពេរអារម្មណ៍ទស្សនិកជនដែលតែងរង់ចាំ និងគាំទ្រ រូបលោកកន្លងមក។
ក្រោយផ្អាកជិត ១០ឆ្នាំ មាស សាលី ត្រឡប់មកវិញហើយ មានទាំងរបស់ប្លែកទៀត
Reviewed by Admin
on
10:35 PM
Rating:

No comments: