ឃាត់ខ្លួនយុវជន ៣ នាក់ពួនសេពគ្រឿងញៀន
ភ្នំពេញ ៖ ប៉ូលិសខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យ ៣ នាក់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី០១ កុម្ភៈ ២០១៧ វេលាម៉ោង៩ និង៣០នាទី នៅចំណុចក្នុងដីឡូតិ៍លេខ៥៧២ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា កម្លាំងអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ និងកម្លាំងប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលើ ធ្វើការត្រួតពិនិត្យរដ្ឋបាលនៅក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ូលិសបន្តថា ជនសង្ស័យ១-ឈ្មោះ ឈុន រតនា ហៅ ខ្មើន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអេឡិចត្រូនិច ស្នាក់នៅផ្ទះលេខ៥៧២ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, ២-ឈ្មោះ ទូច សារិទ្ធ ហៅ ក្តិប ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនដេរ ស្នាក់នៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និង
៣-ឈ្មោះ ខុន ពិសី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្នុងនោះប៉ូលិសបានដកហូតវត្ថុតាងមាន ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ឃាត់ខ្លួនយុវជន ៣ នាក់ពួនសេពគ្រឿងញៀន
Reviewed by Admin
on
11:25 AM
Rating:

No comments: